Posts
Showing posts from January, 2022
- Get link
- X
- Other Apps
តើសង្គមនិយម និង កុម្មុយនីស្ដនិយម មានអ្វីខុសគ្នាខ្លះ? សង្គមនិយមនិងកុម្មុយនីស្ដនិយម គឺជាទស្សនៈវិជ្ជាឬក៏ទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្តីទាំងពីរនេះផ្តោតជាសំខាន់ទៅលើសមូហភាពនិយមជាជាងឯកជនភាពនិយម ជាពិសេសពាក់ព័ន្ធជាមួយមធ្យោបាយនៃផលិតកម្ម វិភាគទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គម។ លើសពីនេះ សង្គមនិយមនិងកុម្មុយនីស្ដនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្តីនៃប្រព័ន្ធមូលធននិយម ដែលទ្រឹស្តីទាំងពីរនេះចាត់ទុកទ្រឹស្តីមូលធននិយមថា ជាទ្រឹស្តីដែលកេងប្រវ័ញ្ច ជិះជាន់ទៅលើវណ្ណៈកម្មករ ជាពិសេសធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើង។ ទោះបីជា សង្គមនិយមនិងកុម្មុយនីស្ដនិយម មានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅក្នុងនោះទ្រឹស្តីទាំងពីរនេះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាយ៉ាងណាដែរ? តើអ្វីទៅគឺជាសង្គមនិយម? សង្គមនិយមសុទ្ធសាធ(Pure Socialism)គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់ៗមានដូចជា កម្លាំងពលិកម្ម សហគ្រិនភាព ទំនិញមូលធនហើយនិងធនធ...